(កំពត) ៖ មហាជនមានចម្លល់ថា តើបុគ្គលរូបនេះជាមន្រ្តីរដ្ឋបាលព្រៃឈើ រឺគ្រាន់តែជាតៃកុងរថយន្តប៉ុណ្ណោះ? បានជាហ៊ានអួតខ្លួនថាជាមន្ត្រីរដ្ឋបាលព្រៃឈើកាន់៦ខេត្ត ហើយតែងតែបានជាធ្វើស៊ីគេសាហាវម្លេះ ដោយគ្រាន់តែរថយន្តសាំងយ៉ុងដឹកទ្វានិងគ្រោងទ្វាតាមបណ្តោយផ្លូវជាតិលេខ៣ស្ពោះមកកាន់ខេត្តតាកែវ ក៏មានរថយន្តប្រភេទលុចស៊ីស៣៣០ពណ៌ផ្សែងបារី ដែលមានគ្នា៣នាក់ចុះចាប់គៀបទាលុយចំនួន៩លានរៀល ជាថ្នូរនិងការដោះលែងទាំងរថយន្តនិងមនុស្ស។
តាមការបញ្ជាក់ពីជនរងគ្រោះថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានមនុស្ស៣នាក់ដែលតាំងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើគៀបចាប់រថយន្តដឹកទ្វានិងគ្រោងទ្វាទាមទាលុយ៩លានរៀល ខ្លួនក៏បានតេទូរស័ព្ទរកប្រពន្ធឲ្យខ្ចីលុយអ្នកជិតខាងបានចំនួន៦លានរៀលនិងបានដាក់ចូលកុងលេខ0975515171 ទើបពួកគេដោះលែងរថយន្តនៅចំណុចយចំការពោតយាយម៉ៅ ផ្លូវជាតិលេខ៣។ មិនតែប៉ុណ្ណោះថែមទាំងគំរាមថាមិនឲ្យគាតខលទូរសព្ទ័ផ្តេសផ្តាស់រឺថតសកម្មភាពនានាប្រាប់អ្នកសារព័ត៌មានឡើយ។
ករណីនេះដែរមហាជន សុំស្នើទៅលោកនាយរងអធិការឈូងសមុទ្រកាន់៦ខេត្ត ត្រួតពិនិត្យមើលកូនចៅក្រោមឱវាទផងកុំបណ្តែតបណ្តោយឲ្យធ្វើព្យុះផ្គរភ្លៀងបានស្រេចតែចិត្តពេក មិនដូច្នោះទេរាស្រ្តរងទុកដោយពួកមន្រ្តី កន្ទេលធំបន្លំដេក ក្បាលទំពេកបន្លំកោ ពិសេសស្នើទៅលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមេត្តាជ្រាបនិងមានវិធានការផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299