សង្គម

ស្នងការនគរបាលខេត្តកណ្ដាលកំពុងស្រាវជ្រាវលើករណីទម្លុះទ្វាររត់ចេញពីកាស៊ីណូមួយនៅស្រុកកោះធំ

(កណ្ដាល) ៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឈឿន សុចិត្ត បានឱ្យ​ដឹងថា កម្លាំងជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុនពិនិត្យលើករណីបុគ្គលិកវៀតណាមទម្លុះទ្វាររបងរត់ចេញពីការស៊ីណូមួយនៅស្រុកកោះធំ ខេត្តកណ្ដាល។

លោកស្នងការខេត្តបានបញ្ជាក់ថា «ករណីនេះ មិនមែនហឹង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះសទ្វាររបង រត់ចេញ ប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ ៣នាក់មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន»។

កាលពីថ្ងៃមិញមានករណីមួយដែលមានពលរដ្ឋវៀតណាមជាច្រើននាក់បានសម្រុកនាំគ្នាចេញពីកាស៉ីណូដំរី២ ស្ថិតនៅ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។ ការរត់ចេញនោះមានការប៉ះទង្គិចជាមួយនឹងសន្តិសុខកាស៉ីណូ ហើយមានមនុស្សមួយចំនួនបាននាំគ្នាលោតចូលទឹកគេចចេញពីការតាមចាប់ផងដែរ៕