សង្គម

ពលរដ្ឋ ស្នើលោក តេង ចន្ទណាត បង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញរីកដូចផ្សិតក្នុងក្រុងសៀមរាប សង្ស័យតែជាឆ្នាំបាយរបស់លោក ដា ចំរើន អធិការក្រុង ទើបគ្មានការចុះបង្ក្រាប?

ខេត្ត​សៀមរាប៖ ក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌ ដ៏ចំណាស់និងសំបូរទៅដោយភ្ញៀវបរទេសចម្រុះជាតិសាសន៍មកទេសចរណ៍ចង់ដឹងពី វប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ នឹងប្រាសាទបុរាណ បើបន្តពីបុព្វបុរសខ្មែរ។ ទន្ទឹមនឹងនេះក៏មានល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ កំពុងតែពេញនិយមយ៉ាងខ្លាំងដែរនៅក្នុងក្រុងសៀមរាប។ ជាក់ស្ដែងទីតាំងល្បែងសងជល់មាន់តាមទូរទស្សន៍ និងល្បែងផ្សេងៗ ជាច្រើនប្រភេទបង្កប់ក្នុងរោងកាហ្វេ​មានឈ្មោះ​ [កាហ្វេ​ ណាំបីវិន​]បណ្តោយ ​ផ្លូវ​ក្រវាត់​ក្រុងស្ថិតក្នុង ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាប។ កំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងក្រុងសៀមរាប មកលេងជាហូរហែ ស្រែកត្រហឹងអឹងកង បង្អួតភ្ញៀវបរទេស ហើយសម្លេងស្រែកប្រហិងអឹងកង ទាំងនោះ មិនបានរំខានដល់ ត្រចៀកអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងក្រុងសៀមរាបហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយមិនមានវិធានការណាទប់ស្កាត់បង្ក្រាប?

ពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។

ចំណែកឯលោក​ ដា​ ចំរើន​ អធិការ​ក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប?បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ?

ពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប សូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299