សង្គម

ក្រសួងអនុញ្ញាត​ឲ្យ​មានការចុះបញ្ជី​ និង​បំពាក់ផ្លាកលេខ លើ​រថយន្ត​ចង្កូត​ស្តាំ

ក្រោយ​ពី​មាន​ការ​អនុញ្ញាត​ពី​សម្តេច​នាយករដ្ឋមន្រ្តី​កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២២ ទីបំផុត​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានសម្រេច​អនុញ្ញាត​ឲ្យ​មានការ​ចុះ​បញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និង​បំពាក់​ផ្លាក​លេខ​លើរថយន្ត​ចង្កូត​ស្តាំហើយ។

បើតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ រថយន្តចង្កូត​ស្តាំ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជី គឺជា​រថយន្ត​ដែលមានស្រាប់​នៅ​ក្នុង​ប្រទេស​ដែល​នៅ​សេសសល់ ព្រមទាំង​បាន​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ដោយ​ពុំ​ចាំបាច់​កែច្នៃ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​នោះទេ។