ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា គេបានរកឃើញពពូកមេរោគកូវីដ១៩អូមីក្រុងបម្លែងថ្មីប្រភេទ BA4 និង BA5 ដែលមានសមត្ថភាពឆ្លងលឿនជាប្រភេទវីរុសអូមីក្រុងមុនៗ។
បើតាមក្រសួងសុខាភិបាល មេរោគកូវីដ១៩អូមីក្រុងបម្លែងថ្មីនេះ មានរោគសញ្ញាមិនខុសគ្នាពីវីរុសកូវីដ១៩មុនៗទេ ដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដែលវាមានភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតា។
យ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ជាចាំបាច់ ដែលមានគម្លាតពីដូសមួយទៅមួយទៀត មានរយៈពេលពី៣ខែឡើងទៅ។