(សៀមរាប) ៖ បើតាមសេចក្តីរាយការណ៍ក្រុមការងារប្រចាំខេត្តសៀមរាបដឹងថាទីតាំងបនល្បែងស៊ីសងខុខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការលេងល្បែងស៊ីសងជល់មាន់និងល្បែងផ្សេងៗជាច្រើនប្រភេទបង្កប់ក្នុងរោងកាហ្វេមានឈ្មោះកាហ្វេយីហោ ណូគា នៅបណ្តោយ ផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍សង្កាត់សាលាកំរើកហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។
ពលរដ្ឋបន្តថា៖ទីតាំងបើកលេងល្បែងសុីសងជល់មាន់និងល្បែងផ្សេងៗទៀតរីកដូចផ្សិតក្នុងក្រុងសៀមរាប ចំណែកឯលោក ដា ចំរើន អធិការក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចនេះសោះដែលចេញដោយក្រសួងមហាផ្ទៃឬសប្បាយប្រមូលលុយឬត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការណាចុះបង្ក្រាបទាល់តែសោះ?ពោលគឺនៅបណ្តែតបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿរទៅលោក ដា ចំរើន អធិការក្រុងសៀមហើយបានស្នើសុំលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបសូមជួយដុះក្លែលងូតទឹកអោយលោក ដា ចំរើនផងសង្ស័យតែស្ពឹកសសៃដៃសសៃជើងហើយទើបមិនសកម្មក្នុងការបញ្ចេញសកម្មភាពដឹកនាំកម្លាំងចុះបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញ។
ពលរដ្ឋក្នុងមូលដ្ឋាននិងមហាជនសង្ឃឹមថា៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបគួតែចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាលោកទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបនិងបង្ក្រាបបានជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនង:010840732/061881299