សង្គម

ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញនៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ​ សង្ស័យជាឆ្នាំងបាយរបស់លោកប៉ាកជាតិ?

(ខេត្តកំពង់ចាម​)៖​ ទីតាំង​ល្បែង​ស៊ីសង​ ប្រភេទ​អនឡាញជល់មាន់ ស្ថិតនៅក្នុងភូមិព្រៃត្បេះ និងភូមិព្រែកពោធ៌លើ
ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម កំពុងបេីកដំណេីរការយ៉ាងរលូន ដោយអាជ្ញាធរ​មាន​និងសមត្ថកិច្ច​ ហាក់សម្ងំស្ងៀមមិនមានវិធានការទប់ស្កាត់ឬបង្ក្រាប​សោះ ឡេីយ ដោយមហាជន បានដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកប៉ាកជាតិអធិការស្រុកស្រីសន្ធរ។

គួររំលឹកផងដែរថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាល​ពាក់ព័ន្ធទូទាំងប្រទេសបត្រូវតែបង្ក្រាបរាល់បទល្មើសល្បែងសុីសង គ្រប់ប្រភេទមិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ ជូនប្រជាពលរដ្ឋឱ្យស្របតាម​គោល​នយោបាយ​ ភូមិ​ ឃុំ​មានសុវត្ថិភាពទាំង៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដែលកម្ពុជា ដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។សូមជម្រាបថា ទីតាំងជល់មាន់អនឡាញខាងលេី​នេះ បាន
បេីកលេងជារៀងរាល់ថ្ងៃ​ មានអ្នកចូលទៅលេង ប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន​កុះករ​ លេងចាញ់ឈ្នះមួយគូៗ រាប់លាន​រៀល​ អ្នកខ្លះអស់លុយ​ ទៅដល់ផ្ទះ​បង្កបញ្ហានៅក្នុងគ្រួសារ​ក៌មានដែរ ។

សូមជម្រាបថា ក្រោយពីបណ្តាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពីករណីល្បែងស៊ីសងខាងលើនេះ មហាជនបានសង្កេតឃើញសមត្ថកិច្ច បានចុះមកអប់រំនិងធ្វើកិច្ចសន្យាដើម្បីបញ្ឍប់សកម្មភាព ការលេងល្បែងស៊ីសងខាងលើនេះ។ប៉ុន្តែមិនទាន់ទាំបញ្ឍប់ បានមួយដង្ហើមចង្រិតផង ស្រាប់តែមហាជន បានលើកឡើងថា ទីតាំងល្បែងស៊ីសង តាមអនឡាញខាងលើនេះ បានបើកដំណើរការឡើងវិញហើយ ទំនងអាចត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ឬទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកប៉ាកជាតិផងក៌មិនដឹង។មហាជនបានសំណូមពរ ដល់លោកសោ សាវឿន មេប៉េអឹមខេត្តកំពង់ចាម ពិសេសលោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមានចំណាត់ការ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីឆ្លើយតបនិងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧យ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299