សង្គម

សម្តេចតេជោ ៖ បុរសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីផ្សាយ​ព័ត៌មានបំពុលថា​មានអ្នកស្លាប់ដោយសារជំងឺកូវិដ១៩ នៅខេត្តកោះកុង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង​នៅព្រឹក​ថ្ងៃទី១ ខែកក្កដានេះ ពីខេត្តបន្ទាយមានជ័យមកថា សមត្ថកិច្ច​បាន​ចាប់ខ្លួនបុរសម្នាក់ដែល​មានអាខោន TikTok ឈ្មោះ អ៊ូខុង ក្រោយ​ពី​បានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុងកាលពីម្សិលមិញ ។ បុរសខាងលើនេះ រស់នៅ ក្នុងខេត្តត្បូងឃ្មុំ ។

សម្តេចតេជោ ព្រមានថា បើចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន។

សូម​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានប្រកាស​ពី​ការ​ឆ្លង​ជំងឺកូវីដ១៩សារជាថ្មីម្តងទៀត កាលពីថ្ងៃទី២៨ មិថុនា កន្លងទៅនេះ ក្រោយ​ពី​គ្មានការឆ្លងអស់រយៈពេល​ប្រមាណជាង​៥០ថ្ងៃ។ យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី កម្ពុជា​គ្មានអ្នក​ស្លាប់ដោយ​សារ​ជំងឺកូវីដ១៩នោះទេ ហើយ​អ្នកជំងឺដែល​ត្រូវ​ព្យាបាល​នៅមន្ទីរពេទ្យ​ក៏​គ្មានផងដែរ ដោយ​អ្នកឆ្លង​ថ្មីៗនេះ គឺគេធ្វើ​ការ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួន​ឯង ព្រោះជាករណីស្រាល៕