ជីវិតកម្សាន្ត

បាតុភូតអាវកាសដ៏កម្រ! ភពចំនួន៥ រះឡើងព្រមគ្នាលើលម្ហអាកាស

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ នេះ នឹងមានបាតុភូតអាវកាសដ៏កម្រមួយកើតឡើងនៅក្នុងលម្ហអាកាស គឺភពចំនួន៥នឹងជួបគ្នានៅក្នុងគន្លងតារាវីថី ពោលគឺភពទាំង៥នឹងរះឡើងតំណាលគ្នាក្នុងពេលតែមួយ។ នេះបើយោងតាមគេហទំព័រ Star Walk ។

ភពទាំង៥ ដែលនឹងជួបគ្នានាព្រលឹមថ្ងៃស្អែកនេះ រួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហ និងភពសៅរ៍។ ព្រមជាមួយគ្នានេះ ព្រះចន្ទក៏នឹងបង្ហាញខ្លួនរះជាមួយភពទាំង៥ក្នុងពេលតែមួយផងដែរ។ គេហទំព័រ Star Walk បានឱ្យដឹងថា ភពទាំង៥ នឹងលាតសន្ធឹងពីទិសខាងកើតទៅខាងត្បូង ពាសពេញផ្ទៃមេឃ។

ចំណុចពិសេសនៃបាតុភូតុអាវកាសនេះ គឺអាចមើលឃើញដោយភ្នែកទទេបានដោយមិនចាំបាច់ប្រើឧបករណ៍នោះទេ។ ចំពោះពេលវេលាដែលអាចមើលបាតុភូតុនេះបាន គឺនៅចន្លោះម៉ោង១ទៀបភ្លឺ ដល់ម៉ោង ៦ភ្លឺ មុនព្រះអាទិត្យរះ។

នេះជាបាតុភូតតារាសាស្រ្តដ៏កម្រមួយដែលវាអាចកើតមានឡើងប្រមាណជិត ៥០០ ទើបកើតមានម្ដងក្នុងប្រវត្តិតារាសាស្ត្រ៕