ម្ចាស់បំណុលបានប្រកាសជាសាធារណៈឲ្យលោកឧកញ៉ា ហម រ៉ន និងលោកឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ចូលខ្លួនដោះស្រាយជាបន្ទាន់ និងបានព្រមានថា បើសិនជាមិនចូលដោះស្រាយបំណុលឲ្យបានមុនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។
ម្ចាស់បំណុលបានជូនដំណឹងថា “សូមជូនដំណឹងដល់លោកឧកញ៉ាទាំងពីរ ដែលជាម្ចាស់បុរី VIP សូមលោកឧកញ៉ាទាំងពីរចូលរួមដោះស្រាយបំណុល ខាងក្រុមហ៊ុនយើងខ្ញុំជាបន្ទាន់ បុគ្គលពីរនាក់នេះមានការដោះសារនឹងលើកថ្ងៃជាច្រើនសារបើលោកឧកញ៉ាទាំងពីរមិនចូលរួមដោះស្រាយបំណុលមុនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់”។
ទាក់ទងការប្រកាសរបស់ម្ចាស់បំណុលខាងលើនេះ លោកឧកញ៉ា ហម រ៉ន និងលោកឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) មិនអាចសុំការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី២៣ ខែមិថុនានេះ៕