គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ មានរយៈពេល៤០ថ្ងៃហើយដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេនិងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា កំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩ កម្ពុជាមានករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕