បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជាបានបន្តទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់, ក្នុងកំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។
សម្រាប់តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម៕