សង្គម

សប្តាហ៍នេះ កម្ពុជានឹងមានភ្លៀងធ្លាក់​ពីខ្សោយ​ទៅ​បង្គួរ លាយឡំដោយផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹងថា នៅ​ក្នុង​សប្តាហ៍​នេះ (៨-១៤ មិថុនា) ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​ពីជ្រលង​ នៃប្រព័ន្ធ​សម្ពាធទាប ដែល​អូស​បន្លាយ​នៅ​លើ​ភាគ​ខាងជើង​ប្រទេសឡាវ និង​ប្រទេស​វៀតណាម ជាមួយ​នឹង​ខ្យល់​មូសុងនិរតីបក់​ក្នុង​ល្បឿន​មធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​រាជធានីខេត្តនានា នឹង​អាចមានភ្លៀងធ្លាក់​នៅ​ក្នុង​កម្រិត​ពីខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដយផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់។ ក្នុងនោះ​ក៏​អាច​មានភ្លៀងធ្លាក់​ច្រើន​ដោយ​អន្លើ នៅ​ផ្នែកខ្លះ នៃបណ្តា​ខេត្ត​នៅ​វាល​ទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ។

សម្រាប់តំបន់ខ្ពង់រាប នឹងអាចមានភ្លៀង​នៅ​ក្នុង​កម្រិតពីតិច ទៅបង្កួរ​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់។

ដោយឡែកតំបន់មាត់សមុទ្រ នឹង​អាចមានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅធ្យម៕