សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)កំពុងប្រមូលផ្ដុំគ្នានៅ ចំណុចការ៉ាស់លាងឡាន ថ្មីជានិច្ច នៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង ដោយផ្តើមពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើរការវិញ ក្រោយពីសមត្ថកិច្ចក្នុងមូលដ្ឋានចុះធ្វើកិច្ចសន្យាកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋស្នើសុំឱ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន្ទសា អធិការនគរបាលខណ្ឌ សូមមេត្តាជួយ ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ។ ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពក្រុងចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់!!
សូមបញ្ជាក់ថា ទីតាំង”លាងរថយន្តថ្មីជានិច្ច” បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយីហោ “លាងរថយន្តថ្មីជានិច្ច” មានទីតាំង នៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ លេងបៀរ និង ចាក់អាប៉ោង ។
ក្នុងពេលចុះធ្វើកិច្ចសន្យានោះ អាជ្ញាធរក៏បានធ្វើការអប់រំ អ្នកគ្រប់គ្រងទីតាំងខាងលើ ដោយមិនអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ ក្នុង ករណីអជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តខុសច្បាប់ នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកាឃាត់ខ្លួនមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299