មនុស្សប្រុសស្រីចំនួន០៤នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទហេតុ ដាច់ធ្លាក់ជណ្តើរយោង ពីជាន់ទី១០ជាងមកជាន់ផ្ទាល់ដី។ ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយវិថីបូរីកម្មករ(ផ្លូវសេតេ) ចំណុចក្នុងការដ្ឋានកំពុងសាងសងមួយកន្លែង នៅទល់មុខ កាស៊ីណូ យ៉ាព័ណរ ដែលស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមកម្មករសំណង់បាននាំគ្នាជិះជណ្តើរយោងដោយខ្សែររ៉ត់ ឡើងទៅធ្វើការនៅជាន់ទី១២ ក្រោយមកបានដាច់ខ្សែរ៉ត់ធ្លាក់មកជាន់ផ្ទាល់ដី បណ្តាលបុរសចំនួន០៣នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងមានបុរសម្នាក់ និងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ (ត្រូវជាប្តីប្រពន្ធនិងគ្នា) ពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធក៏បានស្លាប់តែម្តង។
បច្ចុប្បន្នសាកសព ទាំង៤នាក់ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំធ្វើកោសល្យវិច្ច័យតាមជំនាញរួច និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមពៃណី ៕