សង្គម

ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​១១នាក់ស្លាប់ និងរបួស​១២នាក់

មនុស្សចំនួន ១១នាក់ បានស្លាប់ និងរងរបួសចំនួន ១២នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១០នាក់ និងស្រាលចំនួន ២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចររណ៍ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតលើរាជធានី ខេត្ត ចំនួន ៩ មានដូចជាៈ ខេត្តបន្ទាយមានជ័យ របួស ២នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , កណ្តាល ស្លាប់ ៣នាក់ និងរបួស ២នាក់ , ក្រចេះ របួស ១នាក់ , ភ្នំពេញ ស្លាប់ ៣នាក់ និងរបួស ៤នាក់ , ព្រៃវែង ស្លាប់ ២នាក់ និងរបួស ១នាក់ , ព្រះសីហនុ របួស ១នាក់ , ស្ទឹងត្រែង ស្លាប់ ១នាក់ និងខេត្តត្បួងឃ្មុំ ស្លាប់ ១នាក់៕