សង្គម

សមត្ថកិច្ច​ឆ្មក់បង្ក្រាប់ទីតាំងហាងកាហ្វេបង្កប់ល្បែងស៉ីសង ជល់មាន់អនឡាញ​នៅខណ្ឌឬស្សីកែវ

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២២ មេសា ម្សិលមិញ បានឆ្មក់ចុះបង្ក្រាប ហាងកាហ្វេបង្កប់ល្បែងស៉ីសង ប្រភេទជល់មាន់អនឡាញ មួយ​កន្លែង​ស្ថិត​នៅ​ជិត​ស្តុបផ្សារតូច ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែទី១ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និង​ដកហូតសម្ភារៈមួយ​ចំនួន។

សមត្ថកិច្ចបានឲ្យ​ដឹងថា ប្រតិបត្តិការនេះ ធ្វើ​ឡើងក្រោយទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្បែរមូលដ្ឋានខាងលើ និងមានការអនុញ្ញាតពី លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌ បន្តស្រាវជ្រាវស៉ើបអង្កេត រហូតឆ្មក់ចុះបង្ក្រាបជាក់ស្ដែងនៅទីតាំងខាងលើបានតែម្ដង ដោយដកហូតទូរទស្សន៍ សម្ភារៈសម្រាប់ ចាក់បញ្ចាំងល្បែងស៉ីសងអនឡាញនោះផងដែរ។

បន្ទាប់ពីប្រតិបត្តិការចុះបង្ក្រាបរហូតឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងនៅនឹងកន្លែង កម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនស្ស័យខាងលើទៅនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសួនាំនិងចាត់ការតាមនីតិវិធី។ ចំណែកអ្នកលេង និងផឹកការហ្វេជាង១០នាក់ ត្រូវបានអាជ្ញាធរធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ៕