រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋលេងកម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំ និងតាមមាត់ទន្លេមុខព្រះបរមរាជវាំងជាង២២ម៉ឺននាក់។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងចំណោម២២ម៉ឺននាក់នោះ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ) ពលរដ្ឋមកលេងកម្សាន្តប្រមាណជិត៤នាក់ ខណៈថ្ងៃទី២ (ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ) ពលរដ្ឋមកកម្សាន្តប្រមាណ ៦ម៉ឺន៥ពាន់នាក់ និងថ្ងៃទី៣ (ថ្ងៃទី១៧ ខែមេសា) ប្រជាពលរដ្ឋមកដើររលេងកម្សាន្ត កើនឡើងដល់ជាង ១០០.០០០នាក់។