(បាត់ដំបង) ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងថា បច្ចុប្បន្នក្រុងដ៏ឆើតឆាយនិងវប្បធម៌មួយនេះ ក៏មានទីតាំងភ្នាល់ល្បែងនៅពាសពេញដែរ ដោយសមត្ថកិច្ចមិនបានចាត់វិធានការអ្វីឡើយ។
ប្រជាពលរដ្ឋលើកឡើងថា អាណត្តិណា ក៏ដូចអាណត្តិដែរ ចំពោះល្បែងសុីសងដោយខុសច្បាប់មានគ្រប់រដូវកាលដូចជាគ្រឿងលំអរក្នុងក្រុងបាត់ដំបងទៅហើយ ជាក់ស្តែងល្បែងចាក់តាមប្រព័ន្ធអនឡាញដែរមានទីតាំងស្ថិតនៅចំនុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ដែលគេដឹងថា មេល្បែងនោះឈ្មោះ រ៉ាក់ កំពុងបើកលេងយ៉ាងអនាធិតេយ្យដោយសមត្ថកិច្ចក្នុងមូលដ្ឋានមិនអើពើ។
ពលរដ្ឋក្នុងក្រុងបាត់ដំបង បានដាក់ជាសំនួរសួរថា តើលោក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងបាត់ដំបងបានដឹងឬយ៉ាងណាចំពោះល្បែងសុីសងខាងលើឬមួយក៏លោកទុកសម្រាប់លម្អទីក្រុងទើបមិនបង្ក្រាប ឬទុកសម្រាប់ជាឆ្នាំងបាយ?
ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះថា លោកបានដឹងហើយ ហើយថា នឹងចាត់កម្លាំងឱ្យចុះស្រាវជ្រាវ។ «ខ្ញុំបានជ្រាបដំណឹងនេះហើយ ហើយក៏បានឧស្សាហ៍ចុះទៅធ្វើការណែនាំ មិនឲ្យមានការបើកលេងល្បែងស៊ីសង ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនោះ ខ្ញុំនឹងចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវបន្តទៀត»។
យ៉ាងណាក៏ដោយ ពលរដ្ឋនិងមហាជន ក៏នៅតែទទូចស្នើសុំអាជ្ញាធរខេត្តបាត់ដំបង សូមសូមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងនិងលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការខេត្តបាត់បាត់ដំបងមេត្តាពិនិត្យមើល នឹងមានវិធានការក្តៅ បង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងទាំងនេផងទានដើម្បីស្របតាមគោលនយោបាយ៩ចំណុចភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ ដើម្បីធានាសុវត្ថិភាពពលរដ្ឋនិងទប់ស្កាត់ចោរកម្មផ្សេងៗដែលកើតឡើងពីការចាញ់ល្បែង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299