សង្គម

បើកដំណើរការវិញហើយ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅចំណុចអូរតូច សង្ស័យ​អធិការក្រុងកំពតអសមត្ថភាព

(កំពត)៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនសំណូមពរអាជ្ញាធរពាក់ព័ន្ធខេត្តកំពតសូមមានវិធានការចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែរមួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកដំណើរការយ៉ាងរលូនបែរជាមន្ត្រីមូលដ្ឋានគ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋលើកឡើងថា ល្បែងសង្វៀន ជល់មាន់និងអាប៉ោង ដុះស្លែមួយកន្លែងនៅចំណុចអូរតូចកំពុងតែលេងយ៉ាងគគ្រឹក គគ្រេងបែជា៖លោក ហោ វណ្ណា អធិការក្រុងកំពតអសមត្ថភាពក្នុងការចុះបង្ក្រាបពោល៖គឺនៅតែបណ្តែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបលោក ហោ វណ្ណា អធិការក្រុងកំពតទើបគ្មានវិធានការចុះបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូនត្អែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង!!

ហេតុដូចនេះហើយ ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត សូមចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការខេត្តនិងមន្ត្រីជំនាញស្នងការខេត្តចុះពិនិត្យនិងស្រាវជ្រាវធ្វើការទប់ស្កាត់និងបង្ក្រាបផងចៀសវាងការរិះគន់និងដាក់ការសង្ស័យពីប្រជាពលរដ្ឋនិងមហាជនថាអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានមានការបើកដៃជាប្រព័ន្ធគួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង 7ចំណុចរបស់រាជរដ្ឋាភិបាលឲ្យ​ប្រសិទ្ធភាពខ្ពស់!!!

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299