ជីវិតកម្សាន្ត

ក្រសួងទេសចរណ៍ អញ្ជើញភ្ញៀវទេសចរអន្តរជាតិ​មក​ទស្សនា​កម្ពុជា ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​អញ្ជើញ​ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មក​ទស្សនា​ប្រទេស​កម្ពុជា និង​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីស្វែងយល់ និង​ទទួល​បានបទពិសោធន៍​ថ្មីៗនូវ​ទេសចរណ៍​ធម្មជាតិ វប្បធម៌ និង​បេតិកភណ្ឌ​របស់កម្ពុជា ដោយ​អនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួន​នូវ «វិធានសុខាភិបាល ៣ក។ ៣ការពារ»។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍​ក៏​បានអំពាវនាវ​ដល់សមាគមទេសចរណ៍ ផ្នែក​រដ្ឋ ឯកជន និង​ស្ថាប័នពាក់ព័ន្ធទាំងក្នុង និង​ក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ចថ្មីៗ បង្កើនទំនាក់ទំនងល្អ និង​កិច្ច​សហប្រតិបត្តិការក្នុងភាពជាដៃគូ​ជាមួយ​ភាគីពាក់ព័ន្ធទាំងក្នុង និង​ក្រៅប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា «កម្ពុជា ៖ ព្រះរាជាណាចក្រ​អច្ឆរិយ-សុវត្ថិភាព និង​ផ្តល់​ភាពកក់ក្តៅ» កាន់តែច្រើន​ឡើងវិញ។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា នឹង​ប្រារព្ធពិធីបុណ្យ​ចុលឆ្នាំថ្មី​ប្រពៃណីជាតិ​ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២២ នៅទូទាំងប្រទេស។

ពិធីបុណ្យ​ចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជា​ពិធីបុណ្យប្រពៃណីដ៏សំខាន់ និង​ពេញនិយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលបង្ហាញ​អំពីវប្បធម៌ ទំនៀមទម្លាប់ និង​របៀបរបប នៃ​ការ​រស់នៅរបស់ប្រជាជន​ខ្មែរតាំងពីបុរាណកាល៕