ភ្នំពេញ: ទីតាំងបើកលេងល្បែងសុីសង ចាក់បាល់ ភ្នាល់ជល់មាន់ និងបៀការ៉ាត់តាមប្រពន្ធ័អនឡាញ កំពុងបើកដំណើរការទទួលភ្ញៀវយ៉ាងសកម្ម ដោយមិនខ្លាចញញើតដល់សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ។យោងប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងទៀតថា ទីតាំងបើកលេងល្បែងសុីសងខាងលើនេះបើកដំណើរយូរមកហើយបើកលេងដោយរលូន ពួកគាត់មិនដែលឃើញមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ នៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងរលូនមិនញញើតនិងទោសទណ្ឌច្បាប់នោះឡើយ។
ពួកគាត់បានបន្តទៀត សព្វថ្ងៃនេះ គាត់មានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ក្រុមគ្រួសារពួកគាត់ ជាពិសេស គឺខ្លាចកូនក្មួយរបស់គាត់ វង្វេងនិងល្បែងស៊ីសងទាំងនេះ បំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះក្នុងថ្ងៃណាមួយមិនខាន បើសិនជាអាជ្ញាធរមានសមត្ថកិច្ចនៅតែបណ្ដែតបណ្ដោយ ឲ្យទីតាំងបនល្បែងខាងលើនេះបើកដំណើរការដូចសព្វថ្ងៃនេះ។ ទោះបីជា គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ត្រូវបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ អនុវត្តទូទាំងប្រទេសយ៉ាងណាក្តី ក៏នៅតែឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ម៉ាក់មិនគោរពតាមគោលនយោបាយនេះឡើយ។
ពាក់ព័ន្ធនៅទីតាំងបនល្បែងស៊ីសងខាងលើនេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានមានប្រសាសន៍ មកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ថា÷ចំពោះទីតាំងអ៊ីនធឺណិតខាងលើនេះ ខ្ញុំបានចាត់កម្លាំងជំនាញ ចុះទៅត្រួតពិនិត្យហើយ តែដោយសារតែរកបទល្មើសមិនឃើញ ពីការលេងល្បែងស៊ីសងខុសច្បាប់ ដូច្នេះខ្ញុំមិនអាចធ្វើការបង្ក្រាបបានទេ ព្រោះខាងលើលោក ឃើញមានអាជ្ញាប័ណ្ណ ចេញពីក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋនិងហាជន នៅតែមានជំនឿលើអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌដង្កោ ប្រាកដជាមានចំណាត់ការក្នុងការបង្ក្រាបបទល្មើសទីតាំងខាងលើនេះជាមិនខាន! និងទទូចស្នើដល់លោកស្រី គុន ញឹប អភិបាលខណ្ឌដង្កោ ក៏ដូចលោក ជឹម សុីថា មេត្តាមានវិធានការក្តៅ ទប់ស្កាត់ បង្រ្កាបទីតាំងបនល្បែងខាងលើនេះ ឲ្យបានផង ដើម្បីជាភាព កក់ក្តៅជូនពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299