មនុស្សចំនួន ១០នាក់ បានបាត់បង់ជីវិត និងមនុស្សចំនួន ១៤នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅបណ្តាររាជធានី ខេត្ត ចំនួន១០ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ ដែលត្រូវគេកត់សម្គាល់ថា ជាថ្ងៃដែលមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងថ្ងៃផ្សេងៗ។
យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន ១៣ លើក បណ្តាលឲ្យមនុស្សចំនួន ១០នាក់ បានស្លាប់ និងរងរបួស ចំនួន ១៤នាក់ (រងរបួសស្រាល ចំនួន ៣នាក់ និងរបួសធ្ងន់ ចំនួន ១១នាក់)។
របាយការណ៍ដដែល បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ទាំង ១៣លើក បានកើតនៅរាជធានី ខេត្ត ចំនួន ១០ រួមមានៈ ១. ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ និងរបួស ១នាក់ , ២. កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , ៣. កណ្តាល ស្លាប់ ១នាក់ និងរបួស ១នាក់ , ៤. ក្រចេះ ស្លាប់ ១នាក់ និងរបួស ១នាក់ , ៥. ភ្នំពេញ របួស ៧នាក់ , ៦. ព្រៃវែង ស្លាប់ ១នាក់ និងរបួស ១នាក់ , ៧. សៀមរាប ស្លាប់ ១នាក់ , ៨. ព្រះសីហនុ ស្លាប់ ១នាក់ , ៩. ស្ទឹងត្រែង របួស ២នាក់ , ១០. ខេត្ត ស្វាយរៀង ស្លាប់ ២នាក់៕