សង្គម

មុខសញ្ញាលួចកាច់សោក​ម៉ូតូជេីងចាស់ដ៏សកម្មបំផុតធ្លាប់ជាប់ពន្ធនាគាររាប់ភ្លេច​ត្រូវជាប់អន្ទាក់សារជាថ្មីម្តងទៀតនៅខេត្តបាត់ដំបង

(បាត់ដំបង) ៖ កាលពីថ្ងៃ​ អាទិត្យ​(​១៣ ខែមីនា) ដោយអនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកវរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ សន​ និល​ អធិការនគរ​បាលស្រុករតនមណ្ឌល​ បានដឹក​នាំ​កម្លាំងជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងនគរ​បាលរដ្ឋបាលត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មីសង្ហារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ​ន០២នាក់នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។

ជនសង័្សយទាំងពីរនាក់គឺ៖ ១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម​ ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត និង ២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤​ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះ​អណ្ដែត ខេត្តតាកែវ ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច​ដកហូតសម្ភារៈជាវត្ថុតាងរួមមាន៖ ដែកស្រួចតំប៉ែតចំនួន០២ដើម និងសោរលេខ៨ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND​125​M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។

មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាល​​ថ្ងៃទី០៨​ ខែ​ មីនា​ ឆ្នាំ​ ២០២២​វេលា​ម៉ោង០៧និង៤០នាទីមានករណី លួច(កាច់សោកម៉ូតូ)មួយ​កេីតឡេីងនៅចំ​ណុចផ្សារត្រែង ស្ថិតក្នុង ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារប​ស់​​ជនរងគ្រោះឈ្មោះអាត សីហា ភេទ​ ប្រុ​ស​​ អាយុ២៧ឆ្នាំ​មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌ​ល ខេត្តបាត់ដំបង បាត់​ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅស៊េរីឆ្នាំ២០២០​ស្លាក​លេខបាត់ដំបង 1AL 8502 លេខតួND​125​ M 57936 84 លេខម៉ា​ស៊ីន ND125ME 579 3684។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់​ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល​ ហេីយតាម​រយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។

សូមបញ្ជាក់ថា​ មុខសញ្ញាលួចម៉ូតូឈ្មោះ​ នាក់​ ចន្ធូ​ ភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វេី​សកម្មភាព​(ឆ្លងខេត្តយ៉ាងសកម្ម)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រេីន​លេីកច្រេីន​សារស្ទេីររាប់ភ្លេច​ តែមុខ​សញ្ញានេះមិនព្រមរាងចាលហេីយបន្តធ្វេីសកម្មភាពដដែលនេះទៀត​ ។

ជាក់ស្តែងកាលពីដេីមឆ្នាំ២០២១​ សមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង​ បានសហការជាមួយសមត្ថកិច្ចនគ​របាលខេត្តកំពតស្រាវជ្រាវនិងឃាត់​ខ្លួនមុខសញ្ញានេះយកមកអនុវត្តទោសតាមច្បាប់ក្នុងករ​ណី(លួចម៉ូតូ)នៅខេត្តបាត់ដំបង​ តែមិនបានប៉ុន្មានផង​ មុខសញ្ញានេះបន្តធ្វេីសកម្មភាពដដែលទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបងក្នុងរយៈពេលថ្មីៗ​នេះក្រោយពេលដែលរូបគាត់ត្រូវបានដោះ​លែងចេញពីពន្ធនាគារ។

នៅក្រោយពេលសាកសួរសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយា​ល័យជំនាញអនុវត្តតាមច្បាប់រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299