(កំពង់ធំ) ៖ បន្ទាប់ពីមានភាពល្បីល្បាញឈ្មោះឧក្រិដ្ឋជនរកស៊ីបំផ្លាញព្រៃឈើ ឈ្មោះ ក្រិត សុខលន់ និង ប្រពន្ធឈ្មោះយាយ ភឿន បានធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ក្នុងដែនអភិរក្សព្រៃឡង់ ដែលរដ្ឋាភិបាលបានហាមឃាត់ !ដោយសកម្មភាពនេះបានកើតមានរាប់សិបឆ្នាំមកហើយ ក៏មានការរឹះគន់ថាដោយមានការបើកដៃពីប្រធានមន្ទីរបរិស្ថាន មេស្នាក់ការច្រកអូរងាវ និងមន្រ្ដីរដ្ឋបាលព្រៃឈើ ជាអ្នកបើកដៃអោយឈ្មួញដុះស្លែរខាងលើចូលកាន់កាប់ ឬ អាស្រ័យផល អាកាត់ជ្រៀកឈើដោយឥតខ្លាចញញើតច្បាប់ឡើយ។
ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ត្រូវបានដឹកឈើចេញពីព្រៃឡង់ ចំនុចបឹង អូទឹកម៉ូ ជាំរៀម បន្ទាប់ពីអាកាត់ជ្រៀរូច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយដឹកឈើឆ្លងកាត់តំបន់អូងាវ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ.ឆ្ពោះទៅដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ ។
សូមបញ្ជាក់ផងដែរថា កន្លងមកឲ្យតែមានបទល្មើស នេសាទ ឬក៏បទល្មើសព្រៃឈើ អ្នកសារ ព័ត៌មាន បារាយណ៍ជូនលោក. វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ឋប្រម៉ាញ់និងនេសាទ លោកបានមានប្រសាស៍ថា បញ្ហាបង្រ្កាបបទល្មើសត្រូវបានផ្តល់សិទ្ធិឲ្យ លោកអភិបាលខេត្តនិងក្រុង ជាអ្នកបង្រ្កាប ព្រោះជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តជាអ្នកបង្រ្កាប។
ក្នុងនោះប្រជាពលរដ្ឋ បានសុំសំណូមពរយ៉ាងទទូច ដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកវែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ.ជាពិសេស លោក.ងួន រតនៈអភិបាលខេត្តកំពង់ធំ និងស្ថាប័នតុលាការខេត្តកំពង់ធំ.មេត្តាជួយអន្តរាគមន៍ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ដែលឈ្មួញខាងលើ កំពុងបំផ្លាញព្រៃឈើព្រៃឡង់យ៉ាងមហន្តរាយផងទាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299