ត្បូងឃ្មំ ៖ តាមប្រភពច្បាស់ការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃនៅឃុំទន្លេរបិទ មាន មេឆ្នោតវៀតណាមខុសច្បាប់ម្នាក់ ឈ្មោះ អុីខុន ដែលមានផ្ទះនៅផ្សារទន្លេបិទ ជិតប៉ុស្តិ៍រដ្ឋបាល កំពុងដំណើការបើកល្បែងសុីសងយ៉ាងអាណាធិប្បតេយ្យ ។
បើទោះជាមេឆ្នោតនេះបើកលេងយ៉ាងអាណាធិបតេយ្យយ៉ាងណាក៏ដោយ ប៉ុន្តែគេមិនដែលឃើញសមត្ថកិច្ចធ្វើការបង្រ្កាបនោះទេ ដែលនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ដាក់ការសង្ស័យថា លោកមេប៉ុស្តិ៍ ឯក សារិន ត្រូវសំណែនមេឆ្នោតខុសច្បាប់នោះហើយមើលទៅ ទើបមិនបង្រ្កាបយ៉ាងដូចនេះ។
ពាក់ព័ន្ធនឹងមេឆ្នោតវៀតណាមឈ្មោះអ៊ុី ខុនខាងលើនេះ លោក ឯក សារិន មេប៉ុស្តិ៍រដ្ឋបាលទន្លេបិទ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ថា លោកនឹងធ្វើការស្រាវជ្រាវទៅលើមេឆ្នោតវៀតណាមឈ្មោះ អ៊ុីខុន ដើម្បីសុំគោលការណ៍ពីថ្នាក់លើនិងធ្វើការអនុវត្តច្បាប់។
ទោះយ៉ាងណាក៏ដោយពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងមានចំណាត់ការទៅលើមេឆ្នោតយួនខុសច្បាប់ខាងលើ ដើម្បីកុំឲ្យនៅបន្តពង្វក់ប្រជាពលរដ្ឋ លេងឆ្នោតវៀតណាម រហូតចាញ់អស់ទ្រព្យសម្បត្ដិ, កើតជាអំពើហិង្សាក្នុងគ្រួសារ, លក់ដីផ្ទះសម្បែង និងអាចកើតជាអំពើចោរកម្មលួចប្លន់ផ្សេងៗក្នុងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299