ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកកាលពីរសៀលថ្ងៃម្សិលមិញថា នាវាកងទ័ពស្វ័យការពារជប៉ុន នឹងចូលសុំចតនៅកំពង់ផែកំពង់ផែរាម ខេត្តព្រះសីហនុ ដើម្បីទស្សនកិច្ចនៅទីនោះ និងជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រនៅរាមផងដែរ។ ហើយការទៅទស្សនានៅកំពង់ផែរាមនេះ វាមិនមែនជារឿងរឿងសម្ងាត់ទេ។
នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់កងទ័ពស្វ័យការពារជប៉ុននៅក្នុងប្រទេសកម្ពុជា៕