នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា គេបានរកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) លើមនុស្ស តាមរយ:ប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល ។
អ្នកដែលកើតជំងឺផ្តាសាយបក្សីនេះ គឺជាទារិកា អាយុ ១ឆ្នាំ ១ខែ ស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម។
យ៉ាងណាក៏ដោយ ពេលនេះទារិកានោះ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបហើយ ។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា នៅក្នុងភូមិរបស់គាត់មានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ: ២០២២ ហើយលទ្ធផលពីការយកសំណាកបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9 ។
ពេលនេះ មន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៏ជាមួយ មន្ត្រីក្រុមឆ្លេីយតបបន្ទាន់ខេត្តសៀមរាបបានចុះអង្កេតស្រាវជាវ បង្ការ និង ទប់ស្កាតការរាត្បាត ព្រមទាំងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋានហើយ៕