សង្គម

ផ្លូវថ្នល់នៅក្នុងស្រុកខ្សាច់កណ្តាល ត្រូវខូចខាត ដោយសារតែឡានដឹករបស់ឈ្មួញលក់អាចម៌ដី ឈ្មោះហុង វ៉ាន់ឌី សង្ស័យអាជ្ញាធរជំនាញពាក់ព័ន្ធជាអ្នកបើកដៃ

កណ្តាល ៖ ឡានដឹកអាចម៌ដីរាប់សិបគ្រឿង របស់ឈ្មួញដ៏មានឥទ្ធពលម្នាក់ឈ្មោះហុង វ៉ាន់ឌី បាននិងកំពុងតែធ្វើសកម្មភាពជីកដីបឹងក្រចាប់ ស្ថិតនៅក្នុងឃុំស្វាយពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយដឹកយកទៅលក់ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលអោយខូចខាតផ្លូវមួយចំនួនយ៉ាងដំណំ ក្នុងនោះត្រូវបានគេសង្ស័យថា អាជ្ញាធរជំនាញពាក់ព័ន្ធស្រុកខ្សាច់កណ្តាល ជាអ្នកបើកដៃអោយឈ្មួញដឹកអាចម៌ដីយ៉ាងអនាធិបតេយ្យ?

ប្រភពបានបញ្ជាក់ថា សកម្មភាពឈ្មួញដឹកអាចម៌ដីខាងលើនេះ បានធ្វើសកម្មភាពជាយូរខែណាស់មកហើយ គេមិនដែលសង្កេតឃើញអាជ្ញាធរជំនាញពាក់ព័ន្ធស្រុកខ្សាច់កណ្តាល ចាត់វិធានការផ្លូវច្បាប់ទៅលើសកម្មភាពឡានដឹកអាចម៌ដីខាងលើនេះនោះទេ!ទំនងអាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវថ្នាំសណ្តំរបស់មេឈ្មួញឈ្មោះហុង វ៉ាន់ឌី បាត់អស់ទៅហើយ ។

ចំពោះករណីនេះ មេឈ្មួញឈ្មោះហុង វ៉ាន់ឌី បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌាតាមទូរស័ព្ទថា «ករណីផ្លូវខូចនៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល មិនមែនខូចដោយសារតែឡានរបស់គាត់នោះទេ» គឺមានក្រុមឡានអ្នកផ្សេងទៀតផងដែរៗធ្វើសកម្មភាពដឹកអាចម៌ដីបណ្តាលអោយខូចផ្លូវយ៉ាងដំណំនៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល។

ពាក់ព័ន្ធនិងករណីឡានដឹកអាចម៌ដីរបស់មេឈ្មួញហុង វ៉ាន់ឌី ដឹកបំផ្លាញផ្លូវ នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានប្រាប់អង្គភាពយើងតាមទូរស័ព្ទថា÷ឯកឧត្តមនិងអោយលោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាលចុះទៅត្រួតពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299