រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ត្រូវគេរាយការណ៍ថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅពេលមកដល់ ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុធ (១៦ ខែកុម្ភៈ)។
នៅក្នុងឱកាសជួបទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍”ខ្ញុំ សូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេស វៀតណាម) ដែលបានឆ្លងកូវីដ១៩ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ “។
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ នេះ៕