សង្គម

ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ១៨៤នាក់

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីងក្រុង ចំនួន១៨៤នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ៩នាក់ និងឆ្លងក្នុងសហគមន៍ ១៧៥នាក់ ខណៈអ្នកជំងឺចំនួន ២៣៦នាក់ បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.១៣៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.១៩៦នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕