បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅក្នុងសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ ដោយអន្លើផងដែរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ, ក្នុងនោះខេត្តកំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យមលាយឡំនិងផ្គរ រន្ទះ។
ដោយឡែកតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ៕