សង្គម

ថ្ងៃស្អែក សម្តេចតេជោ ទៅទស្សនកិច្ច​នៅប្រទេស​កូរ៉េ​ខាងត្បូង

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋកូរ៉េ ព្រមទាំងធ្វើ​ជា​សហ​ប្រធាន​កិច្ច​ប្រជុំ​កំពូល​សន្តិភាពពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ «ឆ្ពោះទៅកាន់សន្តិភាព​នៅ​ឧបទ្វីបកូរ៉េ» ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​សេអ៊ូល។

បើ​តាមការ​បញ្ជាក់របស់ក្រសួងការបរទេស​កម្ពុជា កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២២នេះ នឹងមានការ​ចូលរួម​ពី​បណ្តា​វាគ្មិន​សំខាន់ៗ និង​អ្នក​ចូល​រួម​មក​ពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម​ក្នុង​ការ​បង្រួបបង្រួម​ឧបទ្វិបកូរ៉េ​ប្រកបដោយ​សន្តិវិធី។