សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ២ទៀបភ្លឺ ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងរបួសស្រាល២នាក់។
បើតាមសមត្ថកិច្ចផ្ទះដែលត្រូវឆាបឆេះនោះ គឺធ្វើពីឈើនៅខាងលើអគារ ដែលមានទំហំ ១២x១៥ម៉ែត្រ ត្រូវឆេះទាំងស្រុង។
ចំពោះមូលហេតុវិញ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សម្រាប់ប្របត្តិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តទឹកសរុបចំនួន ២១ គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ៣០ រថយន្ត ស្មើរនឹង ១២០ ម៉ែត្រគូប ទើបរលត់នៅវេលាម៉ោងប្រមាណ៣ និង៣០នាទីទៀបភ្លឺ៕