សង្គម

កម្ពុជា​នឹង​បង្កើត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មីមួយ​ទៀត​ តឹងរ៉ឹងជាងច្បាប់ចាស់

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថា សម្តេចនឹងដឹកនាំបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី , ការបង្កើតច្បាប់ថ្មីនេះ គឺដោយសារតែច្បាប់ចាស់ធ្វើវិសោធនកម្មមិនកើត ព្រោះតែមានច្រើនមាត្រាពេកដែលត្រូវកែ។

បើតាមសម្តេចក្រឡាហោម ស ខេង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងត្រូវបង្កើតនោះ គឺកាន់តែតឹងរ៉ឹងជាងមុន។

ជាមួយ​គ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូម​គោរពច្បាប់ចរាចរណ៍ ខណៈ គ្រោះថ្នាក់ចរាចរណ៍មានសន្ទុះកើនឡើង ចាប់តាំងពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

«ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ប្រើប្រាស់មធ្យោបាយធ្វើដំណើរគ្រប់ទាំងអស់ សូមមេត្តាលើកកម្ពស់ការគោរពច្បាប់ថែមទៀត»

ក្នុងនោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញ​ឱ្យនគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត៕