រឿងរ៉ាវអធិការងស្រុកអង្គរបុរីដែលពោពេញទៅដោយរឿងអាស្រូវហើយរត់ការចង់បានដំណែងជាអធិការស្រុកកំពុងជាប្រធានបទដ៏កក្រើកសម្រាប់ប្រជាពលរដ្ឋនៅស្រុកមួយនេះ ដែលពួកគាត់ធ្លាប់រងគ្រោះ ឬហៅថាចាញ់បោកអធិការរងរូបនោះ។
ពលរដ្ឋបានលើកឡើងថា តើថ្នាក់លើរកមនុស្សមួយប្រទេសមកធ្វើជាអធិការស្រុកអង្គរបុរីមិនបាន ឬយ៉ាងណា ព្រោះពួកគាត់បានឮដំណឺងថា ថ្នាក់លើចង់លើកលោក នូន បុិន ហៅសាង ដែលសម្បូររឿងអាស្រូវ និងជាបុគ្កលអសមត្ថភាពឲ្យមកធ្វើជាអធិការស្រុកអង្គរបូរីទៅវិញ។
យ៉ាងណាក៏ដោយ ពលរដ្ឋស្នើដល់ថ្នាក់ដឹកនាំខាងលើមេត្តាស្ទង់មតិថ្នាក់មូលដ្ឋានផង ជាពិសេសស៊ើបអង្កេតការងារកន្លងមករបស់លោក នួន បុិន ហៅសាង នេះ ផងថា មានបញ្ហាអ្វីខ្លះជាមួយរាស្រ្ត ?
ពាក់ពន្ធ័ករណីខាងលើនេះ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានថ្លែងថា លោកមិនបានដឹងទេថាលោក នួន បុិន រត់ការធ្វើអធិស្រុកនោះឡើយ ព្រោះពុំមែនជាខ្សែរបណ្តោយរបស់លោក តែរឿងអាស្រូវរបស់គាត់គឺលោកដឹងតាមពាក្យចចាមអារាមប៉ុណ្ណោះ ហើយសម្រាប់ការតែងតាំងណាមួយ គឺជារឿងរបស់ថ្នាក់លើ។
ចំណែកលោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបុរីបានថ្លែងថា លោករស់នៅជាមួយពលរដ្ឋផ្ទាល់លោកដឹងពីសុខទុក្ខរបស់ពួកគាត់ ហើយលោកក៏ដឹងដែរថា លោក នួន បុិន ហៅសាង គឺពិតជាធ្លាប់មានរឿងអាស្រូវជាមួយពលរដ្ឋរបស់លោកមែន។ លោកថា រឿងលើកឲ្យលោក នួន បុិន ធ្វើជាអធិការស្រុកអង្គរបុរី គឺជារឿងរបស់ថ្នាក់លើព្រោះលោកមិនមែនជាអ្នកស្នើរឡើងនោះទេ។
គួរំលឹកថា កន្លងមកលោក នួន ប៉ិន ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរបូរីមានការថ្នាំងថ្នាក់ជាខ្លាំង ដោយថា លោកគឺជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចខ្លួន ជាមនុស្សញៀនស្រា រហូតដល់ធ្វើឲ្យបាត់កាំភ្លើងអង្គភាពថែមទៀត ហើយរឿងមួយទៀតនោះ គឺប្រពន្ធលោក នួន បុិន បានបោកលុយកុងទីនជាង២០០លានរៀលហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈថែមទៀត ព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ៕