សង្គម

ឥទ្ធិពល​សម្ពាធខ្ពស់ពីចិន និង​សម្ពាធទាបពីឥណ្ឌូនេស៊ី ធ្វើ​ឲ្យ​កម្ពុជា​មានភ្លៀងធ្លាក់កម្រិតខ្សោយពីថ្ងៃទី២០-២៥ មករា

បើយោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា ឥទ្ធិពល​ពីទ្រនុង​សម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ រួមជាមួយ​នឹង​ឥទ្ធិពល​ជម្រាប នៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ពីថ្ងៃទី២០-២៥ ខែមករា នឹង​ធ្វើ​ឱ្យ​តំបន់មួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា​មាន​ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។

ក្នុងនោះ​តំបន់​វាលទំនាបកណ្តាល អាច​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើរ អំឡុង​ថ្ងៃទី២១-២៥ ខែមករា , ខណៈបណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចមាន​ភ្លៀងក្នុងកម្រិត​ខ្សោយ​ដោយ​អន្លើរ នៅ​តំបន់​ខ្ពង់រាបឦសាន និង​ភាគខាងកើត​នៅ​ថ្ងៃទី២២-២៥ ខែមករា។

ដោយ​ឡែក​តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ នៅថ្ងៃទី១៩-២៥ ខែមករា៕