បន្ទាប់ពីបានឃើញផេកមួយចុះផ្សាយថា មានករណីបងប្អូនប្រជាពលរដ្ឋជួបជុំលេងល្បែងស៊ីសងក្រោយយឿត្រីនៅច្បារអំពៅ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចុះពិនិត្យជាក់ស្ដែង។
ក្នុងការចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញថា ទីតាំងនោះពិតមានលេងល្បែងស៊ីសង និងបានបង្រ្កាបដកហូតសម្ភារៈដូចជាតុចំនួន០១ កៅអីចំនួន០៣ ក្រដាស់លេងខ្លាខ្លោក ចំនួន០១សន្លឹក។
ចំណែកប្រជាពលរដ្ឋជួបជុំលេងល្បែងស៊ីសងបានរត់គេចខ្លួនបាត់អស់៕