សង្គម

ក្រសួងការងារអនុញ្ញាតឲ្យ​កម្មករឈប់សម្រាក១ថ្ងៃ ដើម្បីទៅចាក់វ៉ាក់សាំងដូសជំរុញ

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការសម្រេចអនុញ្ញាត​ឲ្យ​កម្មករនិយោជិតទាំងអស់​ដែលកំពុងបំពេញ​ការងារនៅ​តាមទីតាំងរោងចក្រ សហគ្រាស អាចឈប់សម្រាក១ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល ដើម្បី​ទៅចាក់វ៉ាក់សាំង​ដូសជំរុញ។

ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវ​បានក្រសួងការងារបញ្ជាក់ថា វាមានសារសំខាន់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្តវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ​និងទប់ស្កាត់ការឆ្លងរាលដាល​ នៃជំងឺកូវីដ១៩ ជាពិសេស​មេរោគ​បំប្លែងថ្មី ប្រភេទ​អូមីក្រុង។

សូមអានសេចក្តីជូនដំណឹង៖