បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនសរុបចំនួន ចំនួន ១៤,២៩២,៧៥១នាក់ហើយ ដែលស្មើនឹងជាង ៨៩ភាគរយ នៃប្រជាជនសរុបចំនួន ១៦លាននាក់។
ក្នុងនោះ ចាក់ទៅលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ខណៈកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សម្រាប់កុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕