សង្គម

ផ្ទុះមីនតោននៅខេត្តព្រះវិហារ ស្លាប់​អ្នកជំនាញដោះមីន៣នាក់

លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បាន​ឲ្យដឹងថា នៅវេលាម៉ោង​ប្រមាណ១១ និង​៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២២នេះ មានករណីផ្ទុះគ្រាប់មីនតោនបណ្តាល​ឲ្យ​ស្លាប់អ្នក​ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់។

ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​

បើតាម​លោក ហេង រតនា នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីង គឺតែប្រមាណ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ​ នៅពេលដែលគាត់កំពុងដុតសំអាតដីដាំដំឡូង៕