ពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារស្នាដៃប្រពន្ធលោក នួន បុិន អធិការរងស្រុកអង្គបុរីសម្តែងការហួសចិត្ត ក្រោយពីពួកគាត់ដឹងថា លោក នួន បុិន ដែលអសមត្ថភាព និងពោពេញដោយរឿងអាស្រូវកំពុងរត់ការចង់យកដំណែងជាអធិការស្រុកអង្គរបូរី។
ពលរដ្ឋលើកឡើងថា ប្រពន្ធលោក នួន បុិច ធ្លាប់ទិញស្រូវមិនឲ្យលុយប្រជាកសិករដែលប្រឹងប្រែងធ្វ់ើស្រែស្ទើរគ្មានពេលសម្រាក ហើយក៏ធ្លាប់បោកលុយតុងទីនពលរដ្ឋជាង២០០លានរៀល ដោយបានទៅសម្ងំលាក់ខ្លូននៅប្រទេសវៀតណាមថែមទៀត។
ដូច្នេះពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំគួរពិនិត្យមើលសមត្ថិភាពរបស់លោក នួន បុិច ផង ជៀសជាងពិនិត្យលុយព្រោះតួនាទីអធិការស្រុកទាំងមូលជាក្តីសុខផ្ទាល់របស់រាស្រ្ត។
គួរបញ្ជាក់ដែរថា លោក នួន ប៉ិច មិនត្រឹមតែមានរឿងអាស្រូវប្រពន្ធប៉ុណ្ណោះទេ រូបលោកផ្ទាល់ក៏មានរឿងអាស្រូវមិនតិចនោះដែរ ដូចជាករណីដើរផឹកស៊ី រហូតដល់ធ្វើឲ្យបាត់កាំភ្លើងរបស់អង្គភាពថែមទៀតផង៕