សង្គម

បែកធ្លាយអធិការរងស្រុកអង្គរបុរីម្នាក់ធ្វើឲ្យ​បាត់កាំភ្លើងខ្លី១ដើម និងប្រពន្ធបោកលុយកុងទីនពលរដ្ឋជាង២០០លានរៀល

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីបានអោយដឹងថា លោក នួន បុិន បច្ចុប្បន្នជាអធិការរងស្រុកអង្គបុរីបានធ្វើអោយបាត់កាំភ្លើងខ្លី k54 មួយដើមកាលពីកំឡុងលោកនៅធ្វើជានាយប៉ុស្ដរ៍រដ្ឋបាលឃុំអង្គរបុរី ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកមូលហេតុនៃការបាត់កាំភ្លើងនោះឃើញនៅឡើយទេ។

ពលរដ្ឋបានបន្តទៀតថា យោងតាមប្រភពច្បាស់ការគួរអោយទុកចិត្តបានលោកនួន បុិនជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចជាបុក្គលញៀនស្រាហើយស្រវឹងស្ទើរាល់ថ្ងៃហើយបើយោងតាមការអោយដឹងកាំភ្លើងខ្លីដែរបាត់គឺបណ្តាលមកពីស្រវឹងស្រាជោគជាំពេក។

ប្រភពដដែលបានបន្តទៀតថាចំណែកប្រពន្ធលោកនួន បុិនបានបោកលុយកុងទីនជាង២០០លានរៀលហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ។

ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សារ៉ាត់ អធិការងទទួលផែនព្រហ្មទណ្ឌ័ស្រុកអង្គបុរីបានឲ្យ​ដឹងថា ពិតជាមានពលរដ្ឋប្តឹងប្រពន្ធលោក នួន បុិន រឿងបោកលុយកុងទីនពិតមែនតែរឿងនេះបានប្តឹងតតាំងគ្នាដល់តុលាកាថែមទៀត។

លោកអ៊ុក សារ៉ាត់បានបន្តទៀតថាចំណែកលោកនួន បុិនពិតជាធ្វើអោយបាត់កាំភ្លើងខ្លីម៉ាk54១ដើមពិតមែនរហូតមកទលើពេលនេះរកមិនទាន់ឃើញនៅឡើយ។

ប្រភពក្រៅរបងអធិការដ្ឋានស្រុកអង្គបុរីបានអោយដឹងថាបច្ចុប្បន្នលោកនួន បុិនកំពុងរត់ការទៅថ្នាក់លើដើម្បីបានដំណែងជាអធិការស្រុកអង្គបុរីទាំងដែលខ្លូនមានរឿងអាស្រូវពេញខ្លូន។

ជុំវិញករណីនេះផងដែរអង្គភាពសារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកនួន បុិនអធិការងស្រុកអង្គបុរីបានទេដោយទូរសព្ទ័មិនចូល៕