សង្គម

ក្រសួងសាធារណការ​លើកពេលដាក់ដំណើរការ​សាកល្បង​កាមេរ៉ាចាប់ល្បឿននៅលើកំណាត់ផ្លូវជាតិលេខ៣

ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា សម្រាប់​ដំណើរការ​សាកល្បង​កាមេរ៉ាចាប់ល្បឿន​នៅ​លើ​កំណាត់​ផ្លូវជាតិលេខ៣ ពី​ចោមចៅ ដល់ទីរួមខេត្ត​កំពត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅដើមខែមករា ឆ្នាំ​២០២២ ពេលនេះ​ត្រូវ​បាន​លើក​ពេល​ហើយ។

ការ​លើក​ពេល គឺ​ដោយ​សារ​តែក្រុមការងារ​បច្ចេកទេស បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ត្រូ​វបន្ត​ដំណើរ​ការ​ភ្ជាប់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រងចរាចរណ៍​របស់អគ្គស្នងការនគរបាលជាតិ​មិន​ទាន់​ចប់សព្វគ្រប់។

ចំពោះ​ពេលវេលាជាក់លាក់ នៃការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បងកាមេរ៉ា​ចាប់ល្បឿននេះ ក្រសួងនឹង​ជូនដំណឹង​នៅពេលក្រោយ៕