ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោ មដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចាប់ពីថ្ងៃទី២៩ ខែធ្នូ រហូតដល់ថ្ងៃទី៤ ខែមករា អាចនឹងចុះត្រជាក់។
ក្នុងនោះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចនឹងមានពី ១៨-២០អង្សា ជាមួយអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពីមានពី ១៦-១៨ អង្សា លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ១៩-២១ អង្សា លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ហើយទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ៕