សង្គម

វិញ្ញាសាប្រឡងបាក់ឌុប ត្រូវ​បញ្ជូន​ទៅ​តាម​បណ្តា​ខេត្តហើយ ដើម្បីត្រៀម​សម្រាប់​ការ​ប្រឡង​នៅថ្ងៃទី២៧ ធ្នូ

ហឹបវិញ្ញាសាសម្រាប់ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សារ​ទុតិយភូមិ ឬបាក់ឌុប ត្រូវ​បានដឹកជញ្ជូនទៅកាន់បណ្ដាខេត្តនានាជា​បណ្តើរៗហើយនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ដើម្បីត្រៀម​សម្រាប់​ការ​ប្រឡង​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៧ ធ្នូ។

ការរាប់វិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។ ទន្ទឹមនោះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការនានា ព្រមទាំងដាក់ចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕