បច្ចុប្បន្ននេះពលរដ្ឋរស់នៅភូមិពត់សឃុំពត់សរ នៃស្រុកបាទី កំពុងមានអារម្មណ៍ថា ភូមិឃុំរបស់ពួកគាត់ហាក់គ្មានសុវត្តិភាព ដោយសាម្ចាស់ផ្ទះឈ្មោះ ហាន នៅភូមិឃុំខាងលើបានលួចបើកល្បែងជល់មានតាមទូរស្សន៍ដោយអាងខ្នងជាឧកញ៉ានៅការពារពីក្រោយ ហើយសមត្ថកិច្ចពុំចុះមកបង្ក្រាបឡើយ។
ពលរដ្ឋបានលើកឡើងថា ម្ចាស់ផ្ទះបើកល្បែងសុីសងខាងលើបានអះអាងថា រូបគាត់មិនខ្លាចអាជ្ញាធរណានោះទេព្រោះគាត់មានលោកឧកញ៉ាម្នាក់ល្បីឈ្មោះរឿងញៀនល្បែងនៅកាងពីក្រោយ។
ពលរដ្ឋបន្តទៀតថា វង់ល្បែងខាងលើនេះគេលេងភ្នាល់រាប់ពាន់ដុល្លារ និងស្រែកហ៊ោកញ្រ្ចៀវទ្រហឹងអឺងកង ផ្អើលភូមិ រកតែអ្នកភូមិដេកថ្ងៃមិនបានផង។
ជុំវិញករណីខាងលើលោក ឡេង វណ្ណា នាយប៉ុស្ដិ៍រដ្ឋបាលឃុំពត់សរបានថ្លែងថា រឿងវង់ល្បែងសុីសងតាមទូរទស្សន៍នៅចំណុចខាងលើលោកមិនទាន់បានដឹងនោះទេ។
ចំណែកលោក ឆាយ កែវមន្នី អធិការស្រុកបាទី អ្នកសារព័ត៍មានទូរស័ព្ទចូល តែលោកបានត្រឹមឆ្លើយថាស្ដាប់មិនឮ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានស្នើដល់លោកស្នងការនគរបាលខេត្តតាកែវដែលទើបនឹងឡើងកាន់តំណែងថ្មី សូមមេត្តាជួយពិនិត្យមើលផង ព្រោះថា ប្រជាពលរដ្ឋហាក់គ្មានជំនឿលើអាជ្ញាធរមូលដ្ឋានក្នុងការបង្រ្កាបនោះទេ៕