សង្គម

ទីតាំងមាន់ជល់អនទ្បាញរបស់លោកផ្លក់ កំពុងបើកដំណើរការយ៉ាងរលូនសង្ស័យអជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវ

(ភ្នំពេញ) ទីតាំងមាន់ជល់អនទ្បាញរបស់លោកផ្លក់ កំពុងបើកដំណើរការយ៉ាងរលូនសង្ស័យអជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវហើយបានជាទីតំាងអនទ្បាញមួយកន្លែងនេះកំពុងប្រមូលផ្តុំមនុស្សលេងយ៉ាងគគ្រឹកគគ្រេង ដែលស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើបានប្រាប់មកអង្គភាពសារព័ត៌មានយើងអោយដឹងថាទីតាំងនេះដំណើរការ៤ទៅ៥ថ្ងៃហើយខណះដែលអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី១ មិនមានវិធានការបង្ក្រាបទីតាំងអនឡាញរបស់លោកប្លក់ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ចត្រូវរូវជាមួយលោកផ្លក់ដែលជាម្ចាស់ទីតាំងហើយ។

ប្រជាពលរដ្ឋបន្តថាទីតាំងមួយកន្លែងនេះពីមុនឃើញកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបនិងហាមឃាត់ម្ចាស់ទីតាំងបញ្ឈប់ការបើកល្បែងអនឡាញខុសច្បាប់នេះ ប៉ុន្តែប៉ុន្មានថ្ងៃនេះឃើញថាទីតាំងនេះក៏បើកដំណើរការវិញហើយ។

អង្គភាពសារព័ត៌មានបានcallតាមទូរស័ព្ទជម្រាបពីទីតាំងខាងលើទៅលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី១បាននិយាយថាស្អែកគាត់នឹងធ្វើការបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជន សំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមសថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមចាត់កម្លាំងជំនាញគណៈបញ្ជាការឯកភាព ដើម្បីទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ហាយឡាយ នៅទីតាំងខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299