នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី ២៧ មិថុនា ២០២០ កម្ពុជាបានរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី៩នាក់បន្ថែមទៀត (ករណីនាំចូលទាំងអស់) ដែលធ្វើឲ្យចំនួនសរុបនៃអ្នកមានជំងឺកូវីដ-១៩នៅកម្ពុជាកើនដល់ ១៣៩នាក់។
ករណីចំនួន៩ថ្មីដែលបានរកឃើញនេះ គឺជនជាតិខ្មែរចំនួន៨នាក់ និងជនជាតិឥណ្ឌូនេស៊ី១នាក់ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះដែរ ក៏មានរបាយការណ៍ពីករណីជាសះស្បើយជំងឺកូវីដ១៩ម្នាក់ដែរ ដោយធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសរុបចំនួន ១០នាក់។
ក្រសួងសុខាភិបាលបានប្រកាសថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ៕