សង្គម

ទីបំផុត ACU សម្រេចឃាត់ខ្លួនស្នងការរងខេត្តកំពង់ឆ្នាំង និង​នគរបាលសក្តិ៥ម្នាក់ទៀត​ ពាក់ព័ន្ធការ​ទន្រ្ទានដីព្រៃលិចទឹក

តាមសេចក្តីប្រកាស​ព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចេញផ្សាយ​នៅព្រលប់ថ្ងៃម្សិលមិញ (១៦ ធ្នូ) បាន​ឲ្យ​ដឹងថា លោក ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង​លោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និង​តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវ​បានធ្វើការ​ឃាត់ខ្លួនហើយ។

ការឃាត់ខ្លួនមនុស្សទាំង២នាក់នេះ គឺក្រោយ​ពីពិនិត្យ​ឃើញថា ពួក​គេ​បានជាប់ពាក់ព័ន្ធនឹង​ការ​កាន់កាប់ព្រៃលិចទឹក​តំបន់៣ ក្នុង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។